អំពី ស.ច.ព

សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ដល់និស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គមសេដ្ឋកិច្ច និង​ វិទ្យាសាស្រ្តដើម្បីអភិវឌ្ឍធនធានមនុស្សនៅក្នុងសង្គមជាតិ។ ដោយហេតុថាមាតាបិតាខែ្មរទាំងឡាយ កំពុងរៀបចំអនាគតកូនចៅរបស់ខ្លួនឱ្យទទួលបាននូវការអប់រំមានកម្រិតខ្ពស់ ពីសាលារៀនគ្រប់ភូមិសិក្សានូវ សមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ និងគុណធម៌​។
ដូច្នេះបេសកកម្មចម្បង របស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹងសមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ។