ការចុះអនុស្សារណៈយោគយល់គ្នា (MOU)៖ រវាងវិទ្យាស្ថានពាណិជ្ជកម្មក្រុងសៀងហៃ(SBS) និងសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា(CUP)

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងវិទ្យាស្ថានពាណិជ្ជកម្មក្រុងសៀងហៃ (SBS) និងសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP)។

ពីធីនេះធ្វើឡើងនៅរសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅសាកលវិទ្យាល័យចំរើនពហុបច្ចេទវិទ្យា (ខាងលិចវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក) អគារ១៥៤ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការចុះអនុស្សារណៈនេះ មានការចូលរួមពីតំណាងគ្រឺះស្ថានទាំង ២គឺៈ លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) និង លោក Prof, Chen Jianfeng, Vice President of SBS ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *