ឯកឧត្តម ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ចូលរួម​ជាវាគ្មិនកិត្តិយស នៅក្នុងបាឋកថាស្តីពី ​«ភាពជាអ្នកដឹកនាំ» ដែល​រៀប​ចំ​ដោយ​សាកល​វិទ្យា​ល័យ​​ចំរើន​ពហុបច្ចេកវិទ្យា(CUP)

បាត់ដំបង៖ ឯកឧត្តម ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ចូលរួម​ជាវាគ្មិនកិត្តិយស នៅក្នុង​បាឋកថា​ស្តីពី ​«ភាពជាអ្នកដឹកនាំ» ដែលរៀបចំដោយសាកលវិទ្យាល័យ​ចំរើន​ពហុបច្ចេកវិទ្យា(CUP) ដែលប្រព្រឹត្ត​ទៅនៅព្រឹកវេលាម៉ោង ៨ៈ៣០នាទីព្រឹក ថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០១៧  នៅសាកល​វិទ្យា​ល័យ​​ចំរើន​ពហុ​បច្ចេកវិទ្យា(CUP)

ប្រចាំខេត្តបាត់ដំបង ដែលមានអាសយដ្ឋាន ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គោលបំណងនៅក្នុងបាឋកថាស្តីពី ​«ភាពជាអ្នកដឹកនាំ» គឺដើម្បីផ្តល់នូវចំណេះដឹង នូវបទពិសោធន៍ថ្មីៗ ដល់និស្សិត និងបេក្ខជនអនុបណ្ឌិត បណ្ឌិតទាំងអស់ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា(CUP) ជាពិសេសចំណេះដឹងថ្មីៗ ដែលពាក់ព័ន្ធទៅនឹងភាពជាអ្នកដឹកនាំ នៅក្្នងស្ថាប័ន ក៏ដូចជានៅក្នុងសង្គមជាតិផងដែរ។

ក្នុងនោះផងដែរ មានការចូលរួមពិី បណ្ឌិតសាស្ត្រាចារ្យល្បីៗ និស្សិត បេក្ខជនអនុបណ្ឌិត បណ្ឌិតទាំងអស់ ដែល​កំពុងសិក្សានៅសាកលវិទ្យាល័យ​ចំរើន​ពហុបច្ចេកវិទ្យា(CUP) ផងដែរ​៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *