- នៅរសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា(CUP)បានចុះអនុស្សារណៈយោគយល់គ្នា (MOU)ជាមួយ វិទ្យាស្ថានពាណិជ្ជកម្មក្រុងសៀងហៃ(SBS)ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP)។ - សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាសូមអបអរសាទរខួបលើកទី​៣៩​ ថ្ងៃកំណើតប្រជាជនកម្ពុជា​ ០៧.០១.១៩៧៩​ – ០៧.០១.២០១៨​ មានថ្ងៃជ័យជម្នះ ៧ មករា ទើបយើងរស់រានមានជីវិតមកដល់ថ្ងៃនេះ! ជយោទិវា ៧​ មករា! ជយោ ព្រះរាជាណាចក្រកម្ពុជា!
News – សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា

សកម្មភាពបណ្តុះបណ្តាលមុខវិជ្ជា «ភាពជាអ្នកដឹកនាំ និងការនិយាយជាសាធារណៈ » បង្រៀនដោយសាស្ត្រាចារ្យ បណ្ឌិត ឡាច សំរោង សាកលវិធ្យាធិការ(CUP)

ភ្នំពេញ៖ ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វគ្គឥស្សរជន និងមន្រ្តីរាជការវ័យចំណាស់ ជំនាន់៥ វគ្គ២ វេនយប់ CUP កំពុងសិក្សាលើមុខវិជ្ជា «ភាពជាអ្នកដឹកនាំ និងការនិយាយជាសាធារណៈ » បង្រៀនដោយសាស្ត្រាចារ្យ បណ្ឌិត ឡាច សំរោង សាកលវិធ្យាធិការ(CUP)។

សិក្ខាសាលាស្តីពី៖ ការអនុវត្តស្តង់ដាជាតិសម្រាប់ទទួលស្គាល់គុណភាពអប់រំលេីគ្រឹះស្ថានឧត្តមសិក្សា

សិក្ខាសាលាស្តីពី៖ ការអនុវត្តស្តង់ដាជាតិសម្រាប់ទទួលស្គាល់គុណភាពអប់រំលេីគ្រឹះស្ថានឧត្តមសិក្សា ថ្ងៃព្រហស្បតិ៍ ទី០៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨

សូមគោរពជូនពរលោកសាកលវិទ្យាធិការពីសំណាក់ក្រុមកាងារសាខាខេត្តបាត់ដំបង

សូមជូនពរលោកសាកលវិទ្យាធិការ និងក្រុមគ្រួសារព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាទាំងអស់ឲ្យមានសុខភាពល្អ និងជោគជ័យនៅឆ្នាំថ្មី ២០១៨នេះទាំងអស់គ្នា។

សូមគោរពជូនពរដល់លោកឧកញ៉ាបណ្ឌិត ឡាច សំរោង

តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិក CUP ទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០១៨ នេះ សូមគោរពជូនពរដល់លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និងលោកជំទាវ កែ សុខចិន្តា ព្រមទាំងបុត្រាបុត្រី សូមទទួលបាននូវប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខ ចូលមានដល់ក្រុមគ្រួសារលោកឧកញ៉ាបណ្ឌិត និងលោកជំទាវ មានសុខភាពល្អ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ចូលរួម​ជាវាគ្មិនកិត្តិយស នៅក្នុងបាឋកថាស្តីពី ​«ភាពជាអ្នកដឹកនាំ» ដែល​រៀប​ចំ​ដោយ​សាកល​វិទ្យា​ល័យ​​ចំរើន​ពហុបច្ចេកវិទ្យា(CUP)

បាត់ដំបង៖ ឯកឧត្តម ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ចូលរួម​ជាវាគ្មិនកិត្តិយស នៅក្នុង​បាឋកថា​ស្តីពី ​«ភាពជាអ្នកដឹកនាំ» ដែលរៀបចំដោយសាកលវិទ្យាល័យ​ចំរើន​ពហុបច្ចេកវិទ្យា(CUP) ដែលប្រព្រឹត្ត​ទៅនៅព្រឹកវេលាម៉ោង ៨ៈ៣០នាទីព្រឹក ថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០១៧  នៅសាកល​វិទ្យា​ល័យ​​ចំរើន​ពហុ​បច្ចេកវិទ្យា(CUP) Read more about ឯកឧត្តម ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ចូលរួម​ជាវាគ្មិនកិត្តិយស នៅក្នុងបាឋកថាស្តីពី ​«ភាពជាអ្នកដឹកនាំ» ដែល​រៀប​ចំ​ដោយ​សាកល​វិទ្យា​ល័យ​​ចំរើន​ពហុបច្ចេកវិទ្យា(CUP)