(ភាសាខ្មែរ) ឯកឧត្តម ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ចូលរួម​ជាវាគ្មិនកិត្តិយស នៅក្នុងបាឋកថាស្តីពី ​«ភាពជាអ្នកដឹកនាំ» ដែល​រៀប​ចំ​ដោយ​សាកល​វិទ្យា​ល័យ​​ចំរើន​ពហុបច្ចេកវិទ្យា(CUP)

Sorry, this entry is only available in Khmer.

អនុប្រធានតុលាការកំពូល លោក ជីវ កេង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «ការវិវឌ្ឃន៍នូវដំណើរការបណ្តុះបណ្តាលរបស់ សកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា»

បណ្ឌិតសាស្ត្រាចារ្យល្បីៗ បានបញ្ចេញទស្សនៈដូចគ្នាថា «សកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា (CUP) នឹងមាន សក្តានុពលលើវស័យសិក្សាបន្ទាប់ពីដំណើការ វិវឌ្ឃន៍វគ្គបណ្តុះបណ្តាល។ ចង់បានឲ្យសិស្សពូកែ ត្រូវមានលោកគ្រូល្អប្រកប ដោយចំណេះដឹង បទពិសោធចាស់ថ្មីតាមសម័យកាល និងសង្គមវិទ្យាសាស្ត្រ បច្ចុប្បន្នជាមួយក្រិត្យក្រម វិន័យកុំធូរពេក កុំតឹងតែងពេកពោល គឺរក្សារភាពកណ្តាល នោះគោលដៅ នៃទស្សនៈវិស័យនេះ ពិតជាបានសម្រេចជាវិជ្ជមាន។ បើលទ្ធផលវិជ្ជមាន សកលវិទ្យាល័យនឹងទទួលបានភាពជឿជាក់ ទុកចិត្ត គាំទ្រពីសិស្ស ពីមហាជនគ្រប់ស្រទាប់ វណ្ណៈមានកិត្តិយសល្បីល្បាញ។ នេះជាការលើកឡើងរបស់លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានក្រុមប្រឹក្សារបណ្ឌិត សកលវិទ្យាល័យវិទ្យាសាស្ត្រ នៃសកលវិទ្យាល័យ ចម្រើនពហុបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំស្តីពី ការវិវឌ្ឃន៍នូវដំណើរការបណ្តុះ បណ្តាលរបស់(CUP) ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សារសកលវិទ្យាល៍យ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ កិច្ចប្រជុំនេះបានការអញ្ជើញចូលរួមពីលោក ជីវ កេង អនុប្រធានតុលាការកំពូល ព្រមទាំងមានការចូលរួមពីលោកបណ្ឌិត សភាចារ្យ ឆាយ អ៊ួន លោកបណ្ឌិតសភាចារ្យ សាវ សុខ និងលោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង និងបណ្ឌិតសាស្ង្រាចារ្យ បុគ្គលិកសិក្សាជាច្រើនរូបទៀត។ […]

កិច្ចប្រជុំពិភាក្សា «ការវិវឌ្ឍន៍ និងដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យា​ល័យ​ចំរើន​ពហុ​បច្ចេទ​វិទ្យា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា និង ឯកឧត្តមបណ្ឌិត ជីវ កេង (មានវីដេអូ)

Sorry, this entry is only available in Khmer.

មហាប្រយោជន៏យ៉ាងធំធេងពីតម្លៃសន្តិភាព​នៅក្នុងសម័យសម្តេចតេជោ​ ហ៊ុន​ សែន

(ភ្នំពេញ​)​  ប្រាង្គប្រាសាទរាប់ពាន់ដែលបុព្វបុរសខ្មែរបានបន្សល់ទុក​ និងកំពុងឈរយ៉ាងមាំមួុនអង់អាចក្លាហាន​ នៅពាសពេញផ្ទៃអាណាចក្រខ្មែរ​តាំងពីមុន​អង្គរ និងនៅសម័យមហានគរ​ ហើយដែលមាននៅពាសពេញ ផ្ទៃព្រះរាជាណាចក្រកម្ពុជា​នាពេលបច្ចុប្បន្ននេះ​ គឺជាតឹកតាងបង្ហាញបញ្ជាក់យ៉ាងច្បាស់ណាស់ថា​ គឺដោយសារតែក្តីសុខសន្តិភាពរបស់ប្រទេសជាតិ(ព្រះមហានគរ)​ទើបព្រះមហាក្សត្រ​ ព្រះអង្គមានឱកាសក្នុងការបំពេញព្រះរាជកិច្ចដឹកនាំការកសាងនូវបណ្តាមហាប្រាសាទប្រាង្គប្រាដ៏មហាអស្ចារ្យ​  ជាអច្ឆរិយ:វត្ថុលើលោកទាំងអស់នោះបាន​ ។ នៅក្នុងបរិបថនេះ​ ព្រះរាជាណាចក្រកម្ពុជាទី២​ ក្រោមមាគ៌ាដឹកនាំដ៏អង់អាចក្លាហានប្រកបដោយគតិបណ្ឌិត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ ជានាយករដ្ឋមន្រ្តី​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ សម្តេចតេជោបានខឹតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតីសព្វបែបសព្វយ៉ាង​ដើម្បីថែរក្សាសុខសន្តិភាព​ និងភាពសុខសាន្តរបស់ប្រទេសជាតិ​ និងប្រជាជនកម្ពុជាទាំងមូល​។ ការខឹតខំប្រឹងប្រែងដោយគ្មានខ្លាច​នឿយហត់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ ទាំងអស់នេះ​ ធ្វើឲ្យមតិជាតិ​ និងអន្តរជាតិមើលឃើញថា​ កម្ពុជាពិតជាត្រូវការ​សន្តិភាព​ ឯករាជ្យភាព​ បូរណភាពទឹកដី និងការអភិវឌ្ឍយ៉ាងពិតប្រាកដ​ និងពេញលេញមួយ​ដើម្បីប្រទេសជាតិ​ និងប្រជាជន​របស់សម្តេច​តេជោ ។ នៅក្នុងន័យនេះ​បើគេឆ្លុះបញ្ចាំងទៅលើស្ថានការណ៏នយោបាយ​ និងសភាពការណ៏សន្តិសុខនៅក្នុងតំបន់​ និងពិភពលោក​ គឺធ្វើឲ្យមជ្ឍដ្ឋានមហាជនជាតិ​ និងអន្តរជាតិទាំងនោះមើលឃើញថា​ កម្ពុជា​បច្ចុប្បន្នកំពុងតែដើរនៅលើផ្លូវត្រូវវមួយនោះគឺ​ សន្តិភាព​ ឯករាជ្យ​ភាព​ និងការអភិវឌ្ឍប្រកបដោយចិរភាពមួយ​ ដែល​បណ្តាប្រជាជាតិទូទាំងសកលោកនេះរលឹកនឹកករំពែចង់បាន។ ​ នៅក្នុងបរិការជាប្រវត្តិសាស្រ្ត​ និងបរិបទសង្គមសាស្រ្តទាំងអស់ខាងលើដែលមិនអាចមើលរំលង​ ឬប្រកែកបាននេះ​ បើគេយកកម្ពុជានៃសន្តិភាព​ ឯករាជ្យភាព​ និងការអភិវឌ្ឍបច្ចប្បន្នទៅផ្គូរផ្គងជាមួយនឹងបណ្តាប្រទេសជិតខាងយើង​ នោះយើងនឹងអាច​មើលឃើញ​ស្តាប់ឮ​ភ្លាមៗថា​ បច្ចុប្បន្នភាពនៃប្រទេសជិតខាង​យើងទាំងបី​នេះមិនមាន​ពេញលេញគ្រប់គ្រាន់​ នៅក្នុងការទទួលយកបាននូវតម្លៃទស្សនវិស័យ​ […]

សារលិខិតអបអរសាទរ​ ចំពោះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានទទួលនូវជ័យលាភី​ ពានរង្វាន់​ពិភពលោក​ ជា​ ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និង គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»

សារលិខិតអបអរសាទរ​ ចំពោះ​ សម្តេចអគ្គមហាសេនាបតីតេ​ជោ​ហ៊ុន​ ​សែន​​ នាយ​ករដ្ឋមន្រ្តី​ ​នៃព្រះរា​ជាណាច​ក្រកម្ពុជា​​ បានទទួលនូវជ័យ​លាភី​ ​ពានរ​ង្វាន់​ពិ​ភព​លោក​ ​ជា​​ ឯក​អគ្គរដ្ឋទូត​សុច្ឆន្ទៈពិភព​លោក ​សម្រាប់វិស័យ​ទេសចរណ៍ ​និង ​គោលដៅនៃកា​រអភិវឌ្ឍប្រកប​ដោយ​ចីរភាព»​ “Global Ambassador ​for ​Tourism​ and Sustainable​ Development​ Goals”។​

Lecturing activities at Chamroeun University of Poly-Technology

សកម្មភាពបណ្តុះបណ្តាលថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់​ ​សម្រាប់មន្រ្តី​រាជការវ័យ​ចំណាស់​ ​និងឥស្សរជ​នជាន់ខ្ពស់​​ជំនាន់​៤វគ្គ២​​ នៃ សា​កលវិទ្យាល័​យចំរើន​ពហុបច្ចេកវិទ្យា​​ ទីតាំង​បណ្តុះបណ្តាល​ខេត្តបាត់ដំបង​ នាព្រឹកថ្ងៃសៅរ៏ទី​ ​០៩​ ខែ​​ ធ្នូ​ ឆ្នាំ២០១៧ ។​​ សកម្មភាពបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ទីតាំងបណ្តុះបណ្តាលខេត្តបាត់ដំបង​ នាព្រឹកថ្ងៃសៅរ៏ទី​ ០៩​ ខែ​ ធ្នូ​ ឆ្នាំ២០១៧​ ។ សកម្មភាពនិស្សិតថ្នាក់បណ្ឌិតជំនាន់​ ៤វគ្គ១​ នៅសាកលវិទ្យាល័យ​ចំរើនពហុបច្ចេកវិទ្យាប្រឡង​ពាក់កណ្តាលឆមាស​ នៅទីតាំងធំ​ រាជធានីភ្នំពេញ​ នាព្រឹកថ្ងៃសៅរ៏​ ថ្ងៃទី០៩.១២.២០១៧

Announcement On Continuation of the Master Course

សេចក្តីជូនដំណឹង ស្តីពី ការបន្តបើកវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(Master) សម្រាប់ឥស្សរជនជាន់ខ្ពស់ និងមន្រ្តីរាជការវ័យចំណាស់ មកពីបណ្តាក្រសួង ស្ថាប័ន ខេត្ត និងរាជធានី   យោង៖   លិខិតលេខ  ៧៤១  សជណ  ចុះថ្ងៃទី១៨  ខែសីហា  ឆ្នាំ២០១៧   របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការសម្រេចរបស់រាជរដ្ឋាភិបាលយល់ព្រមអនុញ្ញាតឱ្យសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាបន្តបើកវគ្គបណ្តុះបណ្តាលថ្មីទៀតសម្រាប់ឥស្សរជនជាន់ខ្ពស់ និងមន្ត្រីរាជការវ័យចំណាស់មកពីបណ្តាក្រសួង ស្ថាប័ន ខេត្ត និងរាជធានី។ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា មានកិត្តិយស  សូមជម្រាបជូនដំណឹងដល់ឥស្សរជនជាន់ខ្ពស់ និងមន្ត្រីរាជការវ័យចំណាស់ ដែលកំពុងបម្រើការងារនៅតាមបណ្តាក្រសួង ស្ថាប័ន ខេត្ត និងរាជធានីទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យនឹងមានបើកវគ្គពិសេសសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ជំនាន់ទី៥  វគ្គ១ លើពីរមុខជំនាញគឺ៖  ជំនាញវិទ្យាសាស្ត្រនយោបាយ   និង   រដ្ឋបាលសាធារណៈ សម្រាប់បេក្ខជនដែលមានបទពិសោធន៍ការងារច្រើនឆ្នាំតែពុំមានសញ្ញាបត្របរិញ្ញាបត្រ គឺអាចដាក់ពាក្យសុំវាយតម្លៃលើបទពិសោធន៍ការងារកន្លងមក ដើម្បីទទួលបានសិទ្ធិចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។ ក. លក្ខខណ្ឌចូលរៀន – មានអាយុចាប់ពី ៣០ឆ្នាំឡើង។ – ត្រូវបំពេញប្រវត្តិរូប   ដោយបញ្ជាក់ពីបទពិសោធន៍ការងារកន្លងមក   ដាក់ជូនមកគណៈ កម្មការជ្រើសរើស   និងវាយតម្លៃបទពិសោធន៍ការងារ(ប្រវត្តិរូបត្រូវមានបញ្ជាក់ពីប្រធាន ស្ថាប័នដែលខ្លួនកំពុងបម្រើការងារ)។ – ភ្ជាប់មកជាមួយនូវឯកសារផ្សេងៗ […]