Announcement On Continuation of the Master Course

សេចក្តីជូនដំណឹង

ស្តីពី

ការបន្តបើកវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(Master) សម្រាប់ឥស្សរជនជាន់ខ្ពស់

និងមន្រ្តីរាជការវ័យចំណាស់ មកពីបណ្តាក្រសួង ស្ថាប័ន ខេត្ត និងរាជធានី

 

យោង៖   លិខិតលេខ  ៧៤១  សជណ  ចុះថ្ងៃទី១៨  ខែសីហា  ឆ្នាំ២០១៧   របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការសម្រេចរបស់រាជរដ្ឋាភិបាលយល់ព្រមអនុញ្ញាតឱ្យសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាបន្តបើកវគ្គបណ្តុះបណ្តាលថ្មីទៀតសម្រាប់ឥស្សរជនជាន់ខ្ពស់ និងមន្ត្រីរាជការវ័យចំណាស់មកពីបណ្តាក្រសួង ស្ថាប័ន ខេត្ត និងរាជធានី។

សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា មានកិត្តិយស  សូមជម្រាបជូនដំណឹងដល់ឥស្សរជនជាន់ខ្ពស់ និងមន្ត្រីរាជការវ័យចំណាស់ ដែលកំពុងបម្រើការងារនៅតាមបណ្តាក្រសួង ស្ថាប័ន ខេត្ត និងរាជធានីទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យនឹងមានបើកវគ្គពិសេសសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ជំនាន់ទី៥  វគ្គ១

លើពីរមុខជំនាញគឺ៖  ជំនាញវិទ្យាសាស្ត្រនយោបាយ   និង   រដ្ឋបាលសាធារណៈ សម្រាប់បេក្ខជនដែលមានបទពិសោធន៍ការងារច្រើនឆ្នាំតែពុំមានសញ្ញាបត្របរិញ្ញាបត្រ គឺអាចដាក់ពាក្យសុំវាយតម្លៃលើបទពិសោធន៍ការងារកន្លងមក ដើម្បីទទួលបានសិទ្ធិចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។

ក. លក្ខខណ្ឌចូលរៀន

– មានអាយុចាប់ពី ៣០ឆ្នាំឡើង។

– ត្រូវបំពេញប្រវត្តិរូប   ដោយបញ្ជាក់ពីបទពិសោធន៍ការងារកន្លងមក   ដាក់ជូនមកគណៈ

កម្មការជ្រើសរើស   និងវាយតម្លៃបទពិសោធន៍ការងារ(ប្រវត្តិរូបត្រូវមានបញ្ជាក់ពីប្រធាន

ស្ថាប័នដែលខ្លួនកំពុងបម្រើការងារ)។

– ភ្ជាប់មកជាមួយនូវឯកសារផ្សេងៗ ដូចជា វិញ្ញាបនបត្របញ្ជាក់ការសិក្សាខ្លីៗ លិខិតតែងតាំង

គ្រឿងឥស្សរិយយស និង/ឬ ឯកសារចូលរួមសិក្ខាសាលា សន្និសីទ ឬ វិក្រឹត្យការ នានា។

ខ. កាលបរិច្ឆេទ និងម៉ោងសិក្សា

–   វគ្គថ្ងៃច័ន្ទ – សុក្រ         ៖         ចូលរៀនថ្ងៃច័ន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨

សិក្សាចាប់ពីម៉ោង               ១៧:២០        – ២០:៣០នាទី

–   វគ្គថ្ងៃសៅរ៍ – អាទិត្យ   ៖         ចូលរៀនថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨

ពេលព្រឹកពីម៉ោង       ៨:០០         – ១២:០០នាទី

ពេលរសៀលម៉ោង          ១៤:០០           – ១៧:០០នាទី

 

សូមអរគុណ!

 

 

2 thoughts on “Announcement On Continuation of the Master Course

    Kea Kuyheng

    (Thursday December 21st, 2017 - 03:17 AM)

    I have more than 17 years of experiences in private sector, and i graduated associate degree in english and i passed high school, moreover, i am working as admin, compliance law, and human renounce management, currently i am head of admin and HR at garment factory, i am very interesting the master of public administration, may i can study? please kindly advise.

    Thank very much in advance

      CupWebAdmin

      (Saturday December 23rd, 2017 - 01:43 AM)

      Please come to our campus for more detail information.
      Address (Phnom Penh Campus): # 154, Street132, Sagkat terk laok I, Khan Toul kouk
      Phnum Pénh, Phnum Penh, Cambodia
      Address (Battambang Campus): Near Chinese Temple, Behind Provincial Hall, Rd No 3, Kamkor Village, Krong Battambang, Cambodia

      Or call to:
      Phnom Penh: 081 800 023
      Battambang: 061 800 023

Leave a Reply

Your email address will not be published. Required fields are marked *